ស្នងការដ្ឋាន​ននគរបាលខេត្តមានរៀបចំពិធី ប្រកាសបញ្ចូនក្របខ័ណ្ឌនិងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិខេត្តតាកែវ

នារសៀលថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក​ ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាន​នគរបាលខេត្តតាកែវ​ មានរៀបចំពិធី “ប្រកាសបញ្ចូនក្របខ័ណ្ឌ និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ”។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីៈ លោក លោកស្រី​ ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង​ លោក​នាយការិយាល័យជំនាញ​ទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលផែនការងារសេនាធិការក្រុង ស្រុក លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង និងមន្រ្តីនគរបាលពាក់ព័ន្ធសរុបចំនួន ២៩៨នាក់ស្រី ចំនួន ៥៨នាក់។ ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ឯក ម៉ុក ម៉ាប់ នាយការិយាល័យបុគ្គលិក ឡើងអានប្រកាសក្រសួងមហាផ្ទៃ ស្តីពីការបញ្ចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និងលិខិតបង្គប់ការស្តីពី ការចាត់បញ្ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួចមកលោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តល់កិត្តិយសប្រគល់ម៉ាស៊ីនកុំព្យូទ័រចំនួន ០៥ឈុត ម៉ាស៊ីនព្រីនធ័រ ចំនួន ០១គ្រឿង ដល់ក្រុមការងារប្រតិកម្មរហ័ស និងការិយាល័យបុគ្គលិក និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មីចំនួន ២១៧នាក់ដូចខាងក្រោម៖ -ថ្នាក់អនុសេនីយ៍ត្រី ចំនួន ១០០នាក់ – ថ្នាក់ព្រិន្ទបាលទោចំនួន ១១៧នាក់។
មានមតិពាក់ព័ន្ធណែនាំនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ផ្តាំផ្ញេី ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងក្នុងនាមខ្លួនផ្ទាល់សូមធ្វើការកោតសរសេីរចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំពោះកិច្ចខិតខំប្រឹងប្រែងការពារថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម បានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត បន្តគ្រប់គ្រង និងក្តាប់មុខសញ្ញាចោរ លួចឆក់ប្លន់ ចេញពីពន្ធនាគារ ក្មេងទំនើង គ្រឿងញៀន ត្រៀមឡានទឹកសម្រាប់ជួយសង្រ្គោះជាប្រចាំមុនពេលមានហារនិភ័យកើតឡើងព្រោះរដូវនេះ គឺរដូវក្តៅ ត្រូវលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវតែអនុវត្តឲ្យបានសកម្មនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ពង្រឹងប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃគ្រប់បណ្តាអង្គភាពក៏ដូចជាផែនទាំង១៣ បន្តផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពង្រឹងវិន័យលេខៈ០០៦របស់កងកម្លាំងនគរបាលជាតិ អប់រំណែនាំចំពោះមន្រ្តីនគរបាលរូបណាអនុវត្តតួនាទីភាកិច្ចខុសឆ្គងបន្តិចបន្តួច និងអនុវត្តវិន័យធ្ងន់ធ្ងរចំពោះមន្រ្តីរូបណាធ្វើលើសពីតួនាទីភារកិច្ចដែលច្បាប់ហាមឃាត់ រក្សាសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព ត្រៀមកម្លាំងប្រចាំការជានិច្ច២៤ម៉ោងលើ២៤ម៉ោងដើម្បីទ្រោលសភាពការណ៍កើតឡើងជាយថាហតុ និងជម្រុញដល់មន្រ្តីនគរបាលដែលទើបទទួលបានការបំពាក់ឋានន្តរស័ក្តិថ្មីៗទៅបំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាល និងតាមអធិការដ្ឋាននគរបាលក្រុង ស្រុក ត្រូវតែបំពេញភារកិច្ចឲ្យបានល្អទៅតាមជំនាញដែលថ្នាក់លេីប្រគល់ជូនផងដែរ៕FB_IMG_1680314006889 FB_IMG_1680314014273 FB_IMG_1680313952736 FB_IMG_1680313959601 FB_IMG_1680313972443 FB_IMG_1680314072472 FB_IMG_1680314050727 FB_IMG_1680314079991 IMG_20230401_085648 FB_IMG_1680314428360

You might like