លោកអភិបាលខេត្តតាកែវបានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រធានក្រុមការងារនៅឃុំតាំងយ៉ាបនឹងឃុំចំប៉ាស្រុកព្រៃកប្បាសចំនួន១២០នាក់..!

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣នេះលោកអភិបាលខេត្តតាកែវបានអញ្ជើញចុះជួបសំណេះសំណាលនៅក្នុងមូលដ្ឋានជាមួយប្រធានក្រុមការងារចុះជួយឃុំ គណកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ប៉ុស្ដិ៍នគរបាល មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យនៅតាំងយ៉ាបនឹងឃុំចំប៉ា ស្រុកព្រៃកប្បាសសរុប១២០នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបញ្ហាប្រឈមនានាដែលលើកឡើងដោយលោកមេឃុំតាំងយ៉ាប និងលោកមេឃុំចំប៉ា រួចមក ខ្ញុំបាទបានសម្ដែងការចូលរួមអបអរសាទរ និងថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបាន ខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលា ថវិកា ផ្ទាល់ខ្លួន បម្រើបងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចហត់នឿយ។

បន្ទាប់មកបានធ្វើការណែនាំក៏ដូចជាក្រើន
រំលឹកទៅដល់មន្រ្តីមូលដ្ឋានភូមិឃុំ ដូចជា ÷
ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងដោយឆាប់រហ័សនិងមានការទំនួលខុសត្រូវខ្ពស់។

– ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួនឱ្យបានល្អក្លាយជាភូមិឃុំមានសុវត្ថិភាព

– យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការយកចិត្តទុកដាក់ការព្យាបាលសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមានអកប្បកិរិយាល្អចំពោះអ្នកជំងឺផងដែរ ។

– ឪពុកម្តាយឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវធ្វើការអប់រំទូន្មានកូនសិស្ស កូនរបស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគាត់ក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយជាធនធានមនុស្សសម្រាប់បន្តវេណនាថ្ងៃអនាគត់ ៕FB_IMG_1680430021878 FB_IMG_1680430038166 FB_IMG_1680430043177 FB_IMG_1680430072374

You might like