ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិសាត់ និងជាអនុប្រធានសមាគមសម្ពន្ធយុវជនមុស្លិមកម្ពុជា នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងផ្តល់អំណោយគ្រឿងឧបភោគបរិភោគ ថវិកា ជូនសាសនិកឥស្លាម ចំនួន ៥៥០គ្រួសារ ដែលជាអំណោយរបស់សមាគមអាល់រ៉ូហ៊ីមមូស្លិមកម្ពុជា និងអំណោយគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ក្នុងឱកាសជួបសំណេះសំណាល ជាមួយសាសនិកឥស្លាមខែរ៉ាម៉ាឌន នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម សម្រាប់ទទួលទានក្នុងពិធីបួសរ៉ាម៉ាឌន។
នាឪកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងប្រកបដោយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា៕
សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនក្នុងកញ្ចប់ឃីតនីមួយៗ មាន អង្ករ ១០គក, មី ១០កញ្ចប់,ទឹកក្រូច៣លីត្រ ១ដប ,ស្ករស ១គក, អំបិល ០១គក, ទឹកត្រី ០១ដប, ទឹកដោះគោ ០១កំប៉ុង ប្រេងឆា ០១ដប, ដោយឡែកអំណោយគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ថវិកា ១ម៉ឺនរៀល ។ ផ្តល់ឯកសណ្ឋានសម្រាប់ថ្វាយបង្គុំដល់យុវជន ស.ស.យ.ក និងយុវជនសមាគមសម្ពន្ធមុស្លិមកម្ពុជាចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន អាវ ០១សម្រាប់ ដោយឡែកអំណោយគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ១ម៉ឺនរៀល ។ ចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តឥស្លាមក្នុងស្រុកកោះសូទិន ២៨នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល ដោយឡែកអំណោយគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ៥ម៉ឺនរៀល សរុបថវិកា១៥ម៉ឺនរៀល។ ប្រជាការពារចំនួន២៥នាក់ ក្នុងម្នាក់ៗ ថវិកា២ម៉ឺនរៀនផងដែរ។

