ឯកឧត្តមរដ្ឋមន្ត្រីឌិត ទីណាចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលប្រជុំសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយល់ឱ្យបានច្បាស់រវាងការចុះមូលដ្ឋានបក្ស និងការងារចុះមូលដ្ឋានរដ្ឋាភិបាល។ សម្រាប់ការងាររដ្ឋាភិបាល មេឃុំត្រូវចុះជួប ក្នុងការងារមូលដ្ឋានវិស័យកសិកម្ម និងត្រួតពិនិត្យមើលនូវគោលនយោបាយណាដែលឃុំមិនទាន់បានធ្វើ និងត្រូវត្រៀមដំណោះស្រាយសមស្របជាក់ស្តែង ជាពិសេសសំណូមពរពលរដ្ឋ។ ការងារនេះ គឺត្រូវជំរុញ និងធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋមានភាពរីកចម្រើន ព្រមទាំងជួយដល់វិស័យកសិកម្ម។ លើសពីនេះទៀត មេភូមិ មេឃុំ ត្រូវចេះរាយការណ៍ពីការអនុវត្តគោលនយោបាយកសិកម្ម និងបញ្ហាប្រឈមដែលកើតមានឡើង ដើម្បីក្រសួងបានដឹង និងដោះស្រាយបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យគោលនយោបាយដែលមានស្រាប់ ហើយមិនទាន់ធ្វើ និងត្រូវធ្វើវាឱ្យមានប្រសិទ្ធភាព ដោយត្រូវរួមគ្នាធ្វើការជំរុញវិស័យកសិកម្មឱ្យមានការអភិវឌ្ឍ មានភាពប្រសើរឡើងគ្រប់រដូវ ដោយត្រូវពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ដើម្បីជួយដោះស្រាយដល់ប្រជាពលរដ្ឋឱ្យមានជីវភាពប្រសើរ និងមាននិរន្តរភាពសេដ្ឋកិច្ច។

មួយវិញទៀត មន្ត្រីកិច្ចសន្យាភូមិ ឃុំ ត្រូវរាយការណ៍អ្វីដែលត្រូវដោះស្រាយបន្ទាន់ និងត្រូវដោះស្រាយជាក់ស្តែង ហើយសហគមន៍ណាដែលមិនមានប្រសិទ្ធភាព ត្រូវរំលាយចោល ជំនួសដោយការបង្កើតសហគមន៍ថ្មីប្រកបដោយភាពច្បាស់លាស់ និងប្រសិទ្ធភាពពិតប្រាកដ។ ការកសាងជីវភាពប្រជាជន​ គឺកេីតចេញពីការកសាងមនុស្សល្អៗក្នុងសង្គម​ឱ្យបានច្រេីន​ ហេីយមនុស្សខូចត្រូវកែខ្លួនទៅជាមនុស្សល្អ​ ទេីបមានការកែប្រែជីវភាព​ល្អប្រសេីរ​ ហេីយការងារនេះក៏ជាយុទ្ធសាស្រ្តក្នុងគោលនយោបាយថ្មី​ផងដែរ​។បន្ទាប់ពីកិច្ចប្រជុំពិនិត្យលើការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចុះស្វែងយល់ និងសិក្សាបន្ថែមអំពីប្រឡាយទឹកក្នុងមូលដ្ឋាននៃស្រុកជើងព្រៃផងដែរ៕FB_IMG_1680599819837 FB_IMG_1680599827901 FB_IMG_1680599833747 FB_IMG_1680599841069 FB_IMG_1680599883955 FB_IMG_1680599887553 FB_IMG_1680599940850

You might like