ឯកឧត្ដមម៉ៅ ធនិនអភិបាលខេត្តកំពតបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋអ្នកវេចនំខ្មែរដើម្បីដាក់បង្ហាញភ្ញៀវទេសចរជាតិ អន្តរជាតិនាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ អ្នកវេចនំខ្មែរ ដែលត្រូវចូលរួមវេចនំខ្មែរដើម្បីដាក់លក់ និងបង្ហាញភ្ញៀវទេសចរជាតិ អន្តរជាតិ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

ក្នុងឱកាសដែរ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដាក់ចេញនូវគោលការណ៍ចំនួន ៣ចំណុច ដើម្បីផ្តល់ជូនដល់អ្នកវេចនំទាំងអស់អនុវត្តន៍ ដែលទី១ តម្រូវអោយអ្នកលក់នំទាំងអស់ត្រូវស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ទី២ ពិភាក្សាអំពីការចំណាយដើមទុនក្នុងការធ្វើនំទៅតាមប្រភេទនីមួយៗ ដើម្បីផ្តល់ជូនរដ្ឋបាលខេត្ត ដែលការចំណាយដើមទុនទាំងអស់ រដ្ឋបាលខេត្តជាអ្នកចំណាយជូន និងទី៣ នំទាំងអស់ត្រូវដាក់លក់ជូនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងតម្លៃទាបបំផុត ហើយប្រាក់ចំណូលពីការលក់នំនឹងត្រូវប្រគល់ជូនអ្នកលក់។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នៃការដាក់បង្ហាញនំខ្មែរថែវប្បធម៌នេះមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋចំនួន ២៦០នាក់ ចូលរួមវេចនំខ្មែរប្រមាណជិត ១០មុខ៕នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ អ្នកវេចនំខ្មែរ ដែលត្រូវចូលរួមវេចនំខ្មែរដើម្បីដាក់លក់ និងបង្ហាញភ្ញៀវទេសចរជាតិ អន្តរជាតិ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

 

ក្នុងឱកាសដែរ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដាក់ចេញនូវគោលការណ៍ចំនួន ៣ចំណុច ដើម្បីផ្តល់ជូនដល់អ្នកវេចនំទាំងអស់អនុវត្តន៍ ដែលទី១ តម្រូវអោយអ្នកលក់នំទាំងអស់ត្រូវស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ទី២ ពិភាក្សាអំពីការចំណាយដើមទុនក្នុងការធ្វើនំទៅតាមប្រភេទនីមួយៗ ដើម្បីផ្តល់ជូនរដ្ឋបាលខេត្ត ដែលការចំណាយដើមទុនទាំងអស់ រដ្ឋបាលខេត្តជាអ្នកចំណាយជូន និងទី៣ នំទាំងអស់ត្រូវដាក់លក់ជូនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងតម្លៃទាបបំផុត ហើយប្រាក់ចំណូលពីការលក់នំនឹងត្រូវប្រគល់ជូនអ្នកលក់។

 

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នៃការដាក់បង្ហាញនំខ្មែរថែវប្បធម៌នេះមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋចំនួន ២៦០នាក់ ចូលរួមវេចនំខ្មែរប្រមាណជិត ១០មុខ៕FB_IMG_1680676292204 FB_IMG_1680676260988 FB_IMG_1680676258769 FB_IMG_1680676250027 FB_IMG_1680676267670 FB_IMG_1680676241810 FB_IMG_1680676244557 FB_IMG_1680676274380 FB_IMG_1680676283403 FB_IMG_1680676299592 FB_IMG_1680676302510

You might like