អធិការដ្ឋាននគរបាលស្រុកមង្គលបូរី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះសូមធ្វើការបំភ្លឺនិងឆ្លើយតបការបង្ហោះហ្វេសបុកកាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២៣

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង១៩និង២០នាទីថាមាន ករណីក្មេងស្ទាវគប់ដុំថ្មតាមដងផ្លូវមង្គលបូរី ភូមិស្ទឹងចាស់ផ្លូវទៅភូមិស្រមោចសូមប្រុងប្រយ័ត្នដោយគប់ទៅលើឈ្មោះ ឈុន គិមឈយ ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី ត្រូវចំដើមទ្រូងខាងឆ្វេងបណ្តាលអោយដួលម៉ូតូសន្លប់នោះការបង្ហោះរបស់អាខោនហ្វេសបុករបស់ឈ្មោះVorng Blach ចុះថ្ងៃទី១៦.០៣.២០២៣ វេលាម៉ោង១៩៖២០នាទី ។
តាមការបំភ្លឺ ឈ្មោះ ឈុនគិមឈយ ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ កាលពីរថ្ងៃទី៤ខែ មេសាឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទី ដែលជាជនរងគ្រោះត្រូវបានគេបង្ហោះហ្វេសបុកថា ត្រូវបានក្មេងស្ទាវគប់ដុំថ្មត្រូវស្មាបណ្តាលអោយដួលសម្លប់យកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា.ជប៉ុនស្រុកមង្គលបូរីតាមការបំភ្លឺអះអាងថា.គាត់មកពីបុណ្យសពហើយស្រវឹងស្រាស្រឺងៗហើយត្រឡប់ទៅផ្ទះវិញបន្ទាន់ទៅទិញផ្លែត្រសក់នៅភូមិអង្កខ្មៅ ឃុំគយម៉ែង(ផ្លូវទៅភូមិស្រមោច) ក៏ជិះម៉ូតូបានប្រហែល៤០០ម៉ែត្រ ខាងកើតផ្ទះក៏ជាន់ដុំថ្មក្រឡាច់ដួលបណ្តាលអោយគាត់សន្លប់ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក មិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបុរី ។
ឆ្លងតាមកាស៊ើបអង្គេត ពិនិត្យកន្លែងកើតហេតុស្រាវជ្រាវ ស្តាបការបំភ្លឺសាក្សី ដោយយកចិត្តទុកដាក់បំផុតរបស់នគរបាលជំនាញ ករណីនេះគឺ (មិនមែនជាការពិតនោះទេ) គឺពុំមានក្មេងស្ទាវគប់ដុំថ្មចំដើមទ្រូងដូចតាមការបង្ហោះ ហ្វេសបុក នោះទេគឺគាត់ដួលម៉ូតូដោយខ្លួនឯង ។
ដូចនេះតាមការបង្ហោះ ហ្វេសបុកដែលមិនទាន់ដឹងការពិតពុំទាន់មានមូលដ្ឋានច្បាស់លាស់ផ្សាយខុសក៏ដូចជាបំភ្លៃសក្ខីកម្ម បង្ហោះសារមិនពិត និងមានការនិយាយខ្វះមូលដ្ឋានស្រាវជ្រាវច្បាស់លាស់ពិតប្រាកដ អាចពាក់ព័ន្ធទៅក្នុងផ្លូវច្បាប់ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានធ្វើឲ្យប៉ះពាល់ដល់ដំណើរការស៊ើបអង្កេត និងការប្រឹងប្រែងរបស់នគរបាល។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាប ហើយអ្នកដែលបង្ហោះសារតាមប្រព័ន្ធសង្គមនាៗ ពីបញ្ហានេះសូមកែសំរួលពត៌មានឡើងវិញ ប្រកបដោយវិជ្ជាជីវៈ៕FB_IMG_1680705061372 FB_IMG_1680704604154 FB_IMG_1680706352361 FB_IMG_1680706350015 FB_IMG_1680706347697 FB_IMG_1680706340823 FB_IMG_1680706332420

You might like