នារសៀលថ្ងៃសុក្រ២រោចខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា( វិមាន ៧មករា )បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពីណីជាតិក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលបានចែកឋានទៅកាន់បរលោកខាងមុខរួមមានៈ
១.សម្ដេចធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្ស និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម
២.ឯកឧត្តម ជា សុទ្ធ និងលោកជំទាវ សុខ គម ជាសុទ្ធ
៣.ឯកឧត្តម សាយ ភូថង និងលោកជំទាវ
៤.ឯកឧត្តម ប៊ូ ថង
៥.ឯកឧត្តម ម៉ាត់ លី
៦.សម្ដេចវិបុលបញ្ញា សុខ អាន
៧.ឯកឧត្តម នៃ ប៉េណា
៨.ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល និងលោកជំទាវ
៩.ឯកឧត្តម ហុក ឡងឌី
១០.ឯកឧត្តម ចាន់ ស៊ី
១១.ឯកឧត្តម ចាន់ សេង
– និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការកណ្ដាល កម្មាភិបាល យុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ រួមនិងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក វិមាន ៧មករា ដែលបានចែកឋានទៅកាន់លោកខាងមុខ។

