ឯកឧត្តមអភិបាលខេត្តតាកែវទទួលស្វាគមន៍ គណៈប្រតិភូខេត្តគៀងយ៉ាងចូលជួបសម្ដែងការគួរសម្យ ពិភាក្សាការងារ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ.!

ខេត្តតាកែវ : កាលពីព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ ២០២៣​ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោកអភិបាលរង និងមន្ត្រីជំនាញពាក់ព័ន្ធ បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម ម៉ាយ វាំងហ្វិញ អនុលេខាប្រចាំការគណកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគៀងយ៉ាង​ ដើម្បីសំដែងនូវការអបអរសាទរ និងជូនពរនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ។

ថ្លែងក្នុងការជួបសំណេះសំណាលនេះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណអភិបាលខេត្តតាកែវ ក៏បាន​សម្តែងនូវការស្វាគមន៍​ ចំពោះគណៈប្រតិភូខេត្តអានយ៉ាង​ ដែលបានដឹក​ក្រុមការ​ ងារ​ ចូលជួបសំណេះសំណាលសាកសួរសុខទុក្ខ​ ដូចជាការផ្តាំពីសំណាក់ថ្នាក់នាំខ្លួន​ ជម្រាបជូនរដ្ឋបាលខេត្តនាពេលនេះ​ ។
ជាមួយគ្នានោះផងដែរ​ ឯកឧត្តម​អភិបាល​ បាន​ក៏លើកឡើង ពីប្រទេសកម្ពុជា និងត្រូវត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅខែក្រោយនេះ មកជម្រាបជូនថ្នាក់នាំខេត្តអានយ៉ាង​ និងគោរពអញ្ជេីញ​បងប្អូនភ្ញៀវជាតិ​ និងអន្តរជាតិទាំងអស់ចូលរួមទស្សនា​ ឲ្យច្រេីនកុះករ​ ក្នុងព្រឹត្តិការ​ស៉ីហ្គេមខាងមុខនេះ​ ដោយក្នុងនោះឯកឧត្តមអភិបាលខេត្ត​ ក៏បានជម្រាបជូនផងដែរ​ថា​ ដោយកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់​ ក៏ដូចជាការលេីកកម្ពស់វិស័យកីឡា​កម្ពុជា ឲ្យកាន់តែរីកចម្រេីន​ ក្នុងនោះសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺលោកបើកអោយបងប្អូនប្រជាពលរដ្ឋ អ្នកគាំទ្រជាតិ​ និងអន្តរជាតិ​ទាំងអស់ចូលរួមទស្សនាដោយសេរី ដោយមិនគិតថ្លៃឡើយទៀតផង​ ។FB_IMG_1680867957826 FB_IMG_1680868035858 FB_IMG_1680868051379 FB_IMG_1680868053993 FB_IMG_1680868067653 FB_IMG_1680868006941 FB_IMG_1680867961016 FB_IMG_1680867992245

You might like