ឯកឧត្តម វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូចំនួន១៣៨នាក់ដែលកំពុងបង្រៀននៅក្នុងវិទ្យាល័យឧដុង្គនៃស្រុកឧដុង្គ

ខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែមេសាឆ្នាំ២០២៣
ឯកឧត្តម វ៉ី សំណាងបានថ្លែងជាមួយលោកគ្រូ អ្នកគ្រូចំនួន១៣៨នាក់ថាសមិទ្ធិផលដែលទទួលបានទាំងនោះរួមមាន ខេត្តកំពង់ស្ពឺត្រូវបានប្រកាសជាខេត្តអស់មីនដែលទទួលស្គាល់ខេត្តរំដួលពីរទងជាខេត្តដែលស្អាតខេត្តកំពង់ស្ពឺត្រូវបានប្រកាសជាខេត្តទី៤ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
(ODF) ជាខេត្តដែលទទួលបានពានរង្វាន់​បង្គន់​អនាម័យ​សាធារណៈ​​មាន​អនាម័យ​ល្អ​ ​និង​ស្ដង់​ដារ​អា​ស៊ាន​២​០​២​៣ -២០២៤ ​ដែល​ផ្ដល់​ដោយប្រទេសឥណ្ឌូនេស៊ី ជាខេត្តដែលទទួលជ័យលាភីលេខ១លើផ្នែកតែងនិពន្ធស្មូតកំណាព្យ និងជាខេត្តដែលជាប់លេខ១ទូទាំងប្រទេសដែលមានសាលារៀនស្អាតជាងគេ។

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថាសមិទ្ធិផលទាំងអស់នេះគឺបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នាដោយមិនខ្វះបាននូវធាតុចូល ហើយក្រោមការខិតខំនេះដែរនិងអាចបង្កើតសមិទ្ធិផលធំៗបន្ថែមទៀតសម្រាប់ឆ្នាំបន្តបន្ទាប់ផងដែរ។ ជាមួយនិងភាពជោគជ័យនេះដែរលោកក៏បានលើកឡើងថាគឺផ្តើមពីការដឹកនាំដ៏ប៉ិនប្រសប់នៃមគ្គុទេសក៍ឯកប្រកបដោយគតិបណ្ឌិត គឺសម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមរ៉ាំរ៉ៃហើយមកនូវសុខសន្តិភាពពេញលេញជូនប្រទេសជាតិ។សុខសន្តិភាព ស្ថេរភាពនយោបាយបានធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍លើគ្រប់វិស័យពាសពេញផ្ទៃប្រទេស ប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ក្នុងការប្រកបមុខរបរដើម្បីចិញ្ចឹមជីវិត។ហើយមិនតែប៉ុណ្ណោះទៀតសោត ភាពដឹកនាំប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិតរបស់សម្តេចតេជោបានធ្វើឱ្យខេត្តកំពង់ស្ពឺដែលធ្លាប់ជាខេត្តញ៉ាំញីដោយភ្លើងសង្គ្រាម ក្លាយជាខេត្តដែលមានសក្តានុពលខ្លាំងលើផ្នែកកសិកម្ម ឧស្សាហកម្មនិងពាណិជ្ជកម្មតាមរយៈការបណ្តាក់ទុនរកស៊ីពីសំណាក់និយោជក់បរទេស។ហើយនៅពេលខាងមុខនេះនិងមានអ្នកវិនិយោគជាច្រើនក្រុមហ៊ុនទៀតនៃទីក្រុងហុងកុងក៏និងគ្រោងងាក់មកដាក់ទុនរកស៊ីនៅក្នុងខេត្តនេះផងដែរបន្ទាប់ពីដំណើរបំពេញទស្សនកិច្ច៣ថ្ងៃរបស់ប្រតិភូខេត្តកំពង់ស្ពឺកន្លងមកថ្មីៗនេះ។FB_IMG_1680874613654 FB_IMG_1680874615977 FB_IMG_1680874618804 FB_IMG_1680874621313 FB_IMG_1680874625640

You might like