ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញចូលរួមពិធីបុណ្យសម្ពោធឆ្លងសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅវត្តប្រាសាទ

ព្រឹកថ្ងៃ ៨ ខែ មេសា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី ១០ នៃរដ្ឋសភាជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសាលាពុទ្ធិកបឋមសិក្សា និងឆ្លងសមិទ្ធិផលនានា ក្នុងបរិវេណវត្តប្រាសាទ ស្ថិតក្នុងភូមិ ប្រាល ឃុំ តានី ស្រុកអង្គរជ័យ ខេត្ត កំពត អមដំណើរដោយ ឯកឧត្តម ញ៉ូវ សាអែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ក្នុងជួររាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត អស់លោក លោកស្រីមន្ទីរអង្គភាពជុំវិញខេត្ត លោកប្រធានគណបក្សស្រុកអង្គរជ័យ លោកអភិបាលស្រុកអង្គរជ័យ ព្រះសង្ឃ លោកតា លោកយាយ បងប្អូន ប្រជាពលរដ្ន លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស បានអញ្ជើញចូលរួមពិធីបុណ្យសម្ពោធឆ្លងសាលាពុទ្ធិកបឋមសិក្សា វត្តប្រាសាទ និងសមិទ្ធផលនានា នៅវត្តប្រាសាទ ជាង២ពាន់នាក់ ។ លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកអង្គរជ័យ បានឲ្យដឹងថាវត្តប្រាសាទបង្កើតឡើងនៅឆ្នាំ១៨១០ ព្រះចៅអធិការវត្តទី១ ព្រះនាម អ៊ុក ជួន ដល់បច្ចុប្បន្ន ព្រះនាម ញ៉ែម សាម៉ុន សាលាពុទ្ធិកបឋមសិក្សាបានចាប់ផ្តើមកសាងនៅ ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០១៧ ក្រោមការដឹកនាំកសាង ដោយអតីតព្រះចៅអធិការព្រះនាម ស្រី សុវណ្ណ និងលោកអាចារ្យគណៈកម្មការវត្ត សាលាពុទ្ធិកបឋមសិក្សានេះ ត្រូវបានផ្អាកការកសាងមួយរយៈដោយមូលហេតុបញ្ហាជំងឺកូវីដ-19 បន្ទាប់មកទៀតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដោយអតីតព្រះចៅអធិការព្រះនាម ស្រី សុវណ្ណ លោកបានលាចាកសិក្ខាបទ លុះមកដល់ ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយលោកអាចារ្យ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ និងអាជ្ញាធរមូលដ្ឋាន ឯកភាពគ្នាអារាធនានិមន្ត ព្រះតេជគុណ ញ៉ែម សាម៉ុន មកធ្វើជាព្រះចៅអធិការវត្តប្រាសាទនេះបន្តការដឹកនាំភិក្ខុ សាមណេរ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ ព្រះអង្គក៍បានបន្តការកសាង សាលាពុទ្ធិកបឋមសិក្សានេះ រហូតបានសម្រេចជាស្ថាពរ នៅថ្ងៃអង្គារ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សាលាពុទ្ធិកបឋមសិក្សាវត្តប្រាសាទនេះមានទំហំ ( ២១ម៉ែត្រ x ១២ម៉ែត្រ)  សាងសង់ពីបេតុងអាមេ  ដំបូលប្រក់ដោយក្បឿងស្រកាលិញ ដែលមានបុស្បុកឬកំពូលត្រីសូរ្យ។ អស់បច្ច័យសរុបចំនួន ៨៧៤ ,៦១២ ,០០០៛(ប្រាំបីរយចិតសិបបួនលាន ប្រាំមួយដប់ពីរពាន់ រៀល)គិតជាដុល្លារអស់ ២១៣, ៣២០$ (ពីររយដប់បីពាន់ បីរយម្ភៃ ដុល្លារសហរដ្ឋអាមេរិក) ។ បច្ច័យទាំងអស់បានមកពី ឯកឧត្តម លោកជំទាវ  អ្នកឧកញ៉ា  លោកឧកញ៉ា លោក លោកស្រី សប្បុរសជន ប្រុស -ស្រីទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទនានា ក្នុងនោះក៍មានបច្ច័យមួយចំនួនរបស់  ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មការទី១០  និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពតផងដែរ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានអញ្ជើញមានប្រសាសន៍សំណេះសំណាលចំពោះព្រះសង្ឃ មន្ត្រីរាជការ និងប្រជាជន ដោយបញ្ជាក់ថាថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមជាមួយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកយាយលោកតា ប្រជាពលរដ្ឋ ចំណុះជើងវត្តអញ្ជើញចូលរួមក្នុងក្នុងពិធីបុណ្យសម្ពោធឆ្លងសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា វត្តប្រាសាទ នៅពេលនេះ និងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការរីកចំរើនជាបន្តបន្ទាប់របស់វត្តប្រាសាទ ដូចនៅក្នុងរបាយការណ៍ដែលលោកអភិបាលស្រុកបានលើកឡើងអម្បាញ់មិញនេះ ។ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បកស្រាយ អំពីការវិវត្តស្ថានភាពនយោបាយនៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដំណើរទាមទារឯករាជ្យពីនឹមអាណានិគមន៍និយមបារាំងដឹកនាំដោយ សម្តេចព្រះនរោត្តមសីហនុ ការធ្វើរដ្ឋប្រហារទំលាក់ សម្តេចព្រះនរោត្តមសីហនុ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧០ ដែលនាំឲ្យមានរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ប៉ុលពត និងការតស៊ូរំដោះប្រទេសជាតិ និងប្រជាជន របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងអំពីល្បឿនយ៉ាងលឿននៃការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ និងអំពីតំលៃនៃសន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានសន្យារក្សាឲ្យបាននូវសន្តិភាពទោះក្នុងតំលៃណាក៏ដោយ និងការអនុវត្តនូវអភិក្រមទាំង៥ ក្នុងការដឹកនាំរបស់ សម្តេចតេជោ ផងដែរ ។ ពិធីបានបញ្ចប់ បន្ទាប់ពី ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស មេដៃស្ថាបនាជាតិ ប្រគេន និងជូន ព្រះសង្ឃ មន្ត្រីរាជការ សប្បុរសជន ចំនួន៣៨ អង្គ នាក់ និង បានចំណាយសរុបក្នុងពិធីទាំំងមូលអស់ទឹកប្រាក់ ៣០លានរៀល និង៤.០០០ដុល្លា ៕received_572769591494664 received_769056401207560

You might like