ស្នងការដ្ឋាន​នគរបាលខេត្តតាកែវបើកកិច្ចប្រជុំស្តីពីវិធានការ ការពារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ..

នារព្រឹកថ្ងៃ អាទិត្យ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក​ ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាន​នគរបាលខេត្តតាកែវ​ មានរៀបចំពិធី “ប្រជុំស្តីពីវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ គ្រិសករាជ ២០២៣”។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីៈ លោក លោកស្រី​ ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង​ លោក​នាយការិយាល័យជំនាញ​ទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាលក្រុង ស្រុក លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង១១ប៉ុស្តិ៍ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង១០០ប៉ុស្តិ៍និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ១៨៩នាក់។ ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង ផែនការងារសេនាធិការ ឡើងអានផែនការ ការពាររបស់រដ្ឋបាលខេត្ត ស្តីពីកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សាធារណៈរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ជូនអង្គពិធីជ្រាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររួចមក លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំ និងដាក់បទបញ្ជាដល់លោកស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ គ្រឿងញៀន និងលោកអធិការនគរបាលក្រុង ស្រុក ក៏ដូចជាលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទូទាំងខេត្តតាកែវផងដែរ។
ថ្លែងក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បន្តទៀតថាៈ ត្រូវធ្វើយ៉ាងណាដើម្បីធានាឲ្យបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ សុវត្ថិភាពសង្គម នៅតាមទីវត្តអារាម រមណីយដ្ឋាន តំបន់ទេសចរណ៍ផ្សេងៗដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវទាំងមូល ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣។ ម្យ៉ាងវិញទៀតដើម្បីរួមចំណែកបង្កបរិយាកាសឲ្យសប្បាយរីករាយជូនមហាជន បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ ឥស្សរជនជាន់ខ្ពស់ជាតិ អន្តរជាតិ និងភ្ញៀវជាតិ អន្តរជាតិ អញ្ជើញមកកំសាន្តសប្បាយក្នុងមូលដ្ឋានខេត្តតាកែវ អំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ត្រូវបង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងបង្កាទប់ស្កាត់រាល់បទល្មើសព្រហ្មទណ្ឌដូចជា លួច ឆក់ ប្លន់ ក្មេងទំនើង ហិង្សាដោយចេតនា គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ត្រៀមកម្លាំងអន្តរាគមប្រចាំការ២៤ម៉ោង លើ២៤ម៉ោងតាមគោលដៅសំខាន់ៗងាយរងគ្រោះ ត្រៀមរថយន្តបង្ការ និងសង្រ្គោះអគ្គិភ័យដើម្បីទ្រោលសភាពការណ៍កើតឡើងជាយថាហេតុ។ បន្តចូលរួមបង្កាទប់ស្កាត់ការរីករាលដាលជំងឺ(កូវីដ-១៩) និងជំងឺផ្សេងៗត្រូវអនុវត្តវិធានសុខាភិបាល និងជាពិសេសវិធានការ(៣កុំ និង ៣ការពារ)របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជ៕FB_IMG_1681091050161 FB_IMG_1681091046449 FB_IMG_1681091057779 FB_IMG_1681091064303 FB_IMG_1681091073187 FB_IMG_1681091080908 FB_IMG_1681091091301 FB_IMG_1681091094109 FB_IMG_1681091104282 FB_IMG_1681091112708

You might like