ពិធីបុណ្យបញ្ចុះសីមារព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តស្វាយទាបស្រុកគងពិសីខេត្តកំពង់ស្ពឺ..!

ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ពិធីបុណ្យបញ្ចុះសីមារព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តស្វាយទាប ស្ថិតនៅក្នុងភូមិស្នួល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចគតិសង្គហបណ្ឌិត្ត ម៉ែន សំអន ឧបនាយយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមានការអញ្ជើញចូលពីសំណាក់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត លោកជំទាវ លោកឧកញ្ញា អ្នកឧកញ្ញា លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។

សម្តេចគតិសង្គហបណ្ឌិត្ត ម៉ែន សំអន បានបញ្ជាក់ថា យើងទាំងអស់គ្នាទទួលបានភាពរីកចំរើន និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមម្លប់នៃសន្តិភាព នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅពោរពេញដោយសន្តិសុខ សុវត្ថិភាព និងមានជីវភាពធូធារ ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តគាំទ្រ គោរពអរគុណសន្តិភាព និងអរគុណនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះសម្ដេចគតិសិង្ហ បានកោតសរសើ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ជាពិសេសប្រជាពលរដ្ឋបានចូលរួមសហការយ៉ាងសស្រាក់ សស្រាំកសាងសមិទ្ធផលនេះឡើងដើម្បីជាស្រែបុណ្យសម្រាប់យើងទាំងអស់គ្នា នេះហើយជាសមិទ្ធផលដែលយើងទទួលបានពីការខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្វែងរកដំណោះស្រាយនយោបាយ ធ្វើឲ្យប្រទេសជាតិមានការឯកភាពជាតិ ឯកភាពទឹកដី ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ទើបយើងទាំងអស់គ្នាមានឱកាសក្នុងការកសាងនូវសមិទ្ធិផលនេះឡើង ដូចនេះសូមបងប្អូនប្រជាពលរដ្ឋជួយថែរក្សាឲ្យបាននូវសន្តិភាពដើម្បីយើងទាំងអស់គ្នាបន្តកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឲ្យមានភាពរីកចម្រើនបន្តទៀត។FB_IMG_1682040616291 FB_IMG_1682051210281 FB_IMG_1682051191992 FB_IMG_1682051189257 FB_IMG_1682040622911 FB_IMG_1682040619928

You might like