សំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីរោងចក្រណាហ្គាភីសចំនួន ១៤៥០នាក់នៅឃុំសំរោងធំស្រុកកៀនស្វាយ

ពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីរោងចក្រណាហ្គាភីសចំនួន១៤៥០នាក់នៅឃុំសំរោងធំស្រុកកៀនស្វាយ ក្រោមអធិបតីភាពឯកឧត្ដមយូ សិរីវុឌ្ឍប្រធានក្រុមការងារកសាងសមាជិកបក្សក្នុងជូរកម្មករនិយោជិក រោងចក្រ ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ភឺន ផល្លា, ឯកឧត្ដមគង់ លីវ៉ាឯកឧត្តម កែវ ផុន ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមមុំ សៀក ប្រធានសហព័ន្ធសហជីព ស្មារតីកម្មករខ្មែរ ព្រមទាំងមន្ត្រីគណបក្សក្នុងស្រុកកៀនស្វាយ អញ្ជើញជួបសំណេះសំណាល ជាមួយ បងប្អូនកម្មករ កម្មការិនី រោងចក្រ ណាហ្គាភីស ចំនួន ១៤៥០នាក់ នារសៀល ថ្ងៃពុធ ៧ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ខែមេសាឆ្នាំ២០២៣នេះនៅភូមិព្រែកត្រែង១ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជាកិច្ចចាប់ផ្តើមលោក ពៅ គឹមលី អនុប្រធានគណបក្សស្រុកបានធ្វើការរៀបរាប់អំពីសមាសភាព និងតួនាទីរបស់ថ្នាក់ដឹកនាំដែលបានចូលរួម និងពន្យល់អំពីសមិទ្ធិផលដ៏ខ្ពង់ខ្ពសរបស់គណបក្សប្រជាជនកម្ពុជាដល់ កម្មករនិយោជិកទាំងអស់។
កិច្ចបន្ទាប់ ឯកឧត្តម មុំ សៀក ប្រធានសហព័ន្ធសហជីព ស្មារតីកម្មករខ្មែរ បានសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី និងបានថ្លែងថា ការងារជាកម្មករ កម្មការិនី ពីដំបូងឡើយ ទទួលបានប្រាក់ខែត្រឹមតែ 30ទៅ40$ តែប៉ុណ្ណោះក្នុងមួយខែ ក្រោមកិច្ចប្រឹងប្រែង និងការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា កម្មករ និយោជិក រោងចក្រ ទទួលបាននូវប្រាក់ខែខ្ពស់ ចាប់ពី200$ ឡើងទៅ រំដោះនូវបានភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ភឺន ផល្លា បានសំណេះសំណាល និងសាកសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនីរោងចក្រទាំងអស់ និងបានពន្យល់អំពីភ្លើងសង្គ្រាម និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាដូចសព្វថ្ងៃនេះ គឺអរគុណសន្តិភាព អរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព ស្ថេរភាពជាតិ។ ឯកឧត្តមក៏បានផ្តល់ជាអំណោយបន្តិចបន្តួច ក្នុងម្នាក់ៗទទួលបានថវិការចំនួន២ម៉ឺនរៀលផងដែរ។
ជាកិច្ចបញ្ជប់ ឯកឧត្តម យូ សិរីវុឌ្ឍ ថ្លែងអំណរគុណចំពោះកម្មករ កម្មការិនីទាំងអស់ និងសូមនូមពរ ជឿជាក់ទៅលើសម្តេចតេជោ ជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជា ដូចដែលបានឃើញជាក់ស្តែងដូចសព្វថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ អនុវត្តបំពេញតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ, រក្សាបានយ៉ាងគត់មត់នូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាបន្តបន្ទាប់។IMG_20230428_080405_030 IMG_20230428_080400_096 IMG_20230428_080412_062 IMG_20230428_080459_133 IMG_20230428_080444_286 IMG_20230428_080346_892 IMG_20230428_080348_955 IMG20230427174259 IMG20230427174303 IMG_20230428_080453_067

You might like