នាព្រឹកថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញបើកកិច្ចប្រជុំស្ដាប់បញ្ហាប្រឈម និងសំណូមពរនានា របស់ពលរដ្ឋ មកពីបណ្ដាក្រុងស្រុក ក្នុងខេត្តតាកែវ ចំនួន ៤០៧គ្រួសារ ដែលជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន ជា សារ៉ន គ្រុប ៕
ក្នុងឱកាសនោះដែរឯកឧត្តមបានអញ្ជើញ ប្រជាពលរដ្ឋចំនួន៤០៧គ្រួសារ និងធនាគារ ពាក់ព័ន្ធគ្រប់ស្រុក មេធាវីប្រចាំសាលាខេត្ត មន្ត្រីរាជការ គ្រប់បណ្ដារស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មកចូលរួមយ៉ាងច្រើនកុះករ . ។
លទ្ធផលក្នុងអង្គពិធី គឺសម្របសម្រួល ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធក្នុងការខ្ចីលុយធនាគារ ជាមួយនឹងធនាគារ គឺមិនត្រូវឱ្យមានការរឹបអូស ផ្ទះសំបែង ឬវត្ថុរបស់របរ ដែលដាក់បញ្ចាំរបស់ប្រជាពលរដ្ឋឡើយ ហើយជួយ ក្នុងការបំពេញកំណត់ហេតុ ធ្វើឯកសារ ផ្លូវច្បាប់ បញ្ជូនទៅ តាមបណ្ដាខេត្ត ដែលពាក់ព័ន្ធ កន្លែងក្រុមហ៊ុនជាសារ៉នគ្រុប ដែលប្រជាពលរដ្ឋពាក់ព័ន្ធ . ព្រោះនៅក្នុងទឹកដីខេត្តតាកែវ មិនមានទីតាំង ដីឡូ របស់ក្រុមហ៊ុនលោកឧកញ៉ាជាសារ៉នគ្រប់ឡើយ។

