ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសុក្រទី០៥ខែឧសភា ឆ្នាំ២០២៣ដោយវប្បធម៌ចែករំលែកកើតចេញពីទឹកចិត្តពីលោកស្រី ប៉ែន រតនៈរំចង់ ភរិយាលោកឧត្តមសេនីយ៍ទោឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ រួមជាមួយ លោកវរសេនីយ៍ឯកឆាយ កែវមន្នីអធិការនគរបាលស្រុកបាទីនិងលោកស្រីបានអញ្ជើញចុះធ្វើសកម្មភាពមនុស្សធម៍ជាមួយក្មេងៗនិងកុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តតាកែវ។
ដោយមានការរៀបចំធ្វើជាគុយទាវស៊ុបផ្តល់សម្រាប់កុមារៗនិងលោកគ្រូអ្នកគ្រូពិសារជុំគ្នា និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនធំ រួមមានអង្ករចំនួន ២៥០គីឡូក្រាម ម៉ី១០កេស និងសៀវភៅ សម្រាប់ក្មេងៗនៅមណ្ឌលកុមាកំព្រាផងដែរ។
ថ្លែងក្នុងឱកាសក្រុមការងារមនុស្សធម៍នោះដែរ លោកស្រី ប៉ែន រតនៈរំចង់ បានជំរុញដល់ប្រធានមណ្ឌលកុមារកំព្រាធ្វើយ៉ាងណាត្រូវខិតខំព្យាយាមដើម្បីពង្រឹងបន្ថែមលើវិន័យរបស់ប្អូនៗដើម្បីហាត់ពុតលុតដំពួកគាត់អោយក្លាយជាមនុស្សល្អចេះជួយដល់សង្គមជាតិនិងការអភិវឌ្ឃន៍ដោយខ្លួនឯងទៅថ្ងៃខាងមុខ។ ជាពិសេសត្រូវអោយពួកគាត់ម្នាក់ៗនឹងទទួលបានការសិក្សារៀនសូត្រឲ្យបានពេញលេញពីព្រោះថាវាសនាមនុស្សកើតមកហើយគ្មាន នណាម្នាក់វាមើលមិនឃើញនោះទេនូវពេលនេះបានអនាគត់ជាកុមាកំព្រាទៅថ្ងៃមុខអាចនឹងមានសំណាងខ្ពស់ហួសពីការស្មានបើសិនជាពួកគាត់ខិតខំសិក្សាយក
ចំណេះដឹងដាក់ជាប់ខ្លួនបានវិជ្ជាជ្រៅជ្រះអាចពង្រីកសមត្ថភាពរបស់ខ្លួនទៅថ្ងៃអនាគត់ផងដែរ៕

