ឯកឧត្តម វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រនិងបរិញ្ញាបត្ររងជូនដល់និស្សិតសាកលវិទ្យាល័យអង្គរខេមរាប្រមាណជា២៨៨នាក់..!

ឯកឧត្តម វ៉ី សំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់និស្សិតសាកលវិទ្យាល័យអង្គរខេមរា នៅសណ្ឋាគារផាមរីវ៉ើ ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៣ ដែលមានសិស្សនិស្សិតចូលរួមប្រមាណជា ២៨៨នាក់។

ខ្លឹមសារ÷ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដូច្នេះក្មួយៗប្រើប្រាស់តម្រូវការរបស់ខ្លួនទៅតាមសមត្ថភាព ព្រោះចំណេះដឹងដែលបានមកពីលោកគ្រូ អ្នកគ្រូក្នុងការជួយបណ្ដុះបណ្តាលផ្តល់បទពិសោធន៍ដល់សិស្សនិស្សិតនាពេលនេះ មិនអាចកាត់ផ្តាច់ ពីឪពុកម្តាយ អាណាព្យាបាលក្រុមគ្រួសារដែលបានលះបង់ឱ្យក្មួយៗទទួលបានការសិក្សាទទួលបាននូវចំណេះដឹងថ្មីៗ។

ឯកឧត្តមបានបន្តទៀតថា ដើម្បីបំពេញតម្រូវការរបស់សិស្សនិសិ្សតជ្រើសរើសមុខវិជ្ជាឯក ទេសសិក្សាណាមួយដែលខ្លួនពេញចិត្ត នេះសបញ្ជាក់អោយឃើញថាជាល្បឿន នៃការរីចំរើន របស់គ្រឹះស្ថានសិក្សាឯកជនដែលពីមួយឆ្នាំ ទៅមួយឆ្នាំបានបោះជំហ៊ានទៅមុខជានិច្ច ក្នុងការរួម ចំណែកពង្រឹងគុណភាពលើ វិស័យអប់រំ។

ថ្ងៃនេះយើងក៏បានរៀបចំពិធីប្រគល់សញ្ញា
បត្រជូននិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត បរិញ្ញាបត្ររង នៃសាកលវិទ្យាល័យអង្គរខេមរា សាខាខេត្តកំពង់ស្ពឺ ចំនួន ២៨៨នាក់ ស្រី១៧៤នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រមានចំនួន ២៧០នាក់ និងបរិញ្ញាបត្ររងចំនួន ១៨នាក់។ ហើយខ្ញុំក៏សូម ចូលរួមអបអរសាទរ ជូនចំពោះនិសិ្សតដែលទទួលបានជ័យលាភីថ្ងៃនេះផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមធ្វើការផ្ដាំផ្ញើរដល់ លោក លោកស្រី ដែលជាសាកលវិទ្យាធិការ សាកលវិទ្យាធិការរង សាស្ត្រាចារ្យ ដែលមានភារកិច្ចក្នុងការផ្ទេរចំណេះដឹង ក៏ដូចជាបង្ហាត់បង្រៀន ដល់សិស្សនិស្សិត សូមមេត្តាយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនដល់សិស្សនិសិ្សតប្រកបដោយ មនសិកាវិជ្ជាជីវៈ និងក្រមសីលធម៌ជាគ្រូបង្រៀន ដែលមានសេចក្ដីថ្លៃថ្នូរ។ ហើយចំពោះសិស្ស និស្សិត ក៏ត្រូវចេះគោរពប្រតិបត្តិលោកគ្រូ អ្នកគ្រូ និងខិតខំក្រេបយកចំណេះដឹង ដែលទទួលបានពីការ បង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាដើមទុនទៅថ្ងៃអនាគត ដែលនៅលើសកលលោក យើងនេះ ប្អូនៗ ក្មួយៗ សិស្សនិសិ្សតជ្រាប់ហើយថា ប្រទេសដែលអភិវឌ្ឍន៍ត្រូវការធនធានមនុស្ស ប្រកបដោយចំណេះដឹង និងវិជ្ជាជីវៈជំនាញ និងបទពិសោធន៍សម្រាប់បំពេញការងារ ដែលមាន ជំនាញពិតប្រាកដ ដើម្បីឆ្លើយតបតាមតម្រូវការ ទីផ្សារការងារក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស ដូច្នេះហើយ បើគ្មានចំណេះដឹងក្នុងខ្លួនទេ ប្អូនៗ ក្មួយៗ សិស្សនិសិ្សត ពិតជាមិនអាចចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងបានឡើយ ដូច្នេះយើងត្រូវខិតខំធ្វើយ៉ាងព្យាយាមតស៑ូទាំងអស់គ្នាទើបមានថ្ងៃអនាគត់ខ្លួនឯង៕FB_IMG_1683442101541 FB_IMG_1683442016858 FB_IMG_1683442019318 IMG_20230507_134459_078 FB_IMG_1683442025675 IMG_20230507_134511_186 IMG_20230507_134501_729 IMG_20230507_134503_917 IMG_20230507_134506_170 IMG_20230507_134508_576 IMG_20230507_134514_150 IMG_20230507_134525_774 FB_IMG_1683442048570 FB_IMG_1683442074318 FB_IMG_1683442079437 FB_IMG_1683442082141 IMG_20230507_134528_329

You might like