កាសុីណូ៣៣ នៅច្រកព្រំដែនកម្ពុជា វៀតណាម ហៅច្រកស្វាយអាង៉ោង ក្នុងស្រុកកំពង់ត្របែក កំពុងផ្កើន ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ករណីបើកបណ្តោយអោយ ពលរដ្ឋខ្មែរចូលលេង..?
ព្រៃវែង៖ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា រៀងរាល់ថ្ងៃឃើញប្រជាពលរដ្ឋខ្មែរជាច្រើន ចូលលេងល្បែងសុីសង នៅក្នុង(កាសុីណូ៣៣)ច្រកទ្វាព្រុំដែនស្វាយអាង៉ោង ស្ថិតនៅក្នុងស្រុក កំពង់ត្របែក យ៉ាងច្រើនកុះករ ដោយមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋានចុះទុបស្កាតឡើយ។
ប្រភពបន្តថា៖ តើឯណាទៅគោលយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ។
ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ/ឃុំ/សង្កាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ជុំវិញករណីទីតាំងល្បែងសុីសងខុសច្បាប់ខាងលើប្រជាពលរដ្ឋស្នើសុំ លោក អភិបាលស្រុកកំពង់ត្របែកនឹងលោកវរសេនីយ៍ឯក សួន សំអឿន អធិការស្រុកកំពង់ត្របែកមេត្តាចាត់កម្លាំងជំនាញចុះអន្តរាគមន៍ លើទីតាំងល្បែសុីសងនឹងពិនិត្យមើលមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋាន តើលោកកំពង់ធ្វើអ្វីដែរ បានជាបណ្តែតបណ្តោយ អោយពលរដ្ឋខ្មែរជាច្រើនចូលលេងល្បែងសុីសងក្នុង(ការសុីណូ៣៣)ដែលជាតំបន់ខ្លួនគ្រប់គ្រងយ៉ាងនេះ។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!
