លោក​​ឧត្ដមសេនីយ៍​តត្រីហេង​ វវុទ្ធីស្នងការនគរបាលខេត្ត​កំពង់ចាមចូលរួម​ជាអធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជជាមួយកងកម្លាំងនៃអធិការដ្ឋាន​នគរបាល​ស្រុក​ជេីងព្រៃ​..!

រសៀល​ថ្ងៃ​អាទិត្យ​ ទី០៧​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ លោក​​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងលោក​ អូត​ ឈាងលី​ អភិបាល​​ នៃគណៈអភិបាលស្រុកជេីងព្រៃ បានចូលរួម​ជាអធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយកងកម្លាំងនគរបាល​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ជេីងព្រៃ​ ។

ពិធី​សំណេះសំណាល​នេះ​ដែរ​ ខ្ញុំ​ក៏បាននាំយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ ធ្វេីការផ្សព្វផ្សាយ​ណែនាំ​ ដល់គ្រប់កងកម្លាំងទាំងអស់​ ដេីម្បី​ទទួល​អនុវត្ត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ​ ។

ពិធីសំណេះសំណាល​នេះដែល​ក៏មានអញ្ចេីញចូលរួមពី​ លោកស្នងការរង​ លោកអធិការ​នគរបាល​ស្រុកជេីងព្រៃ-​បាធាយ​-ស្រុកព្រៃឈរ ​និងលោកអធិការ​រង​ នាយ-នាយរងផ្នែក​ រហូត​ដល់មន្រ្តី​ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ ផងដែរ​ ។FB_IMG_1683512917673 FB_IMG_1683512851695 FB_IMG_1683512898909 FB_IMG_1683512896209 FB_IMG_1683512893797

You might like