លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះអញ្ជើញចូលរួមពិធីសំណេះសំណាលអតីតយុទ្ធជនកម្ពុជានៅស្រុកថ្មពួក

បន្ទាយមានជ័យ :នៅព្រឹកថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយសជូនអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅក្នុងបរិវេណផ្សារធំគំរូថ្មី ស្ថិតនៅក្នុងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

កម្មវិធីនេះប្រារព្ធក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ត្រីរាជការ អតីតយុទ្ធជន សមាជិក សមាជិការ ប្រមានមាណ ៥៣៨នាក់ ៕FB_IMG_1684232106320 FB_IMG_1684232108832 FB_IMG_1684232111547 FB_IMG_1684232114466 FB_IMG_1684232116948 FB_IMG_1684232139453 FB_IMG_1684232142380 FB_IMG_1684232154355 FB_IMG_1684232151023 FB_IMG_1684232121018 FB_IMG_1684232126915 FB_IMG_1684232129732 FB_IMG_1684232124121

You might like