កម្ពុជាប្តេជ្ញាចិត្តក្នុងការពន្លឿនសកម្មភាពអាកាសធាតុទាំងក្នុងនិងក្រៅប្រទេសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

បាងកក៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ តាំងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រីលី ធុជអនុប្រធានទី១អាជ្ញាធរមីន និងជាប្រធាន UNESCAP ប្រចាំកម្ពុជា បានថ្លែងការណ៍នៅក្នុងអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៩ របស់ UN ESCAP នាទីក្រុងបាងកក ប្រទេសថៃ ស្តីអំពីបទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពន្លឿនសកម្មភាពធាតុអាកាសទាំងខាងក្នុងនិងខាងក្រៅកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា អំឡុងឆ្នាំ២០២០ នៃកិច្ចប្រជុំកំពូលស្តីពី “មហិច្ចតាអាកាសធាតុរបស់អង្គការសហប្រជាជាតិ” សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីការប្តេជ្ញាចិត្ត និងឆន្ទៈនយោបាយរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ កម្ពុជាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទាំងកម្រិតជាតិ និងកម្រិតសាកលលោក ដើម្បីដោះស្រាយការប្រែប្រួលអាសកាសធាតុ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះកម្ពុជា បានកំណត់នូវគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងលើកកម្ពស់នគរូបនីយកម្មប្រកបដោយចីរភាព និងមានភាពធន់។

កម្ពុជាបានបង្កើតការចូលរួមចំណែករបស់ជាតិ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយបានបញ្ចូលគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រឹម ២៧% ត្រឹមឆ្នាំ ២០៣០ និងបានដាក់ចេញនូវគោលដៅបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% ត្រឹមឆ្នាំ២០៥០។

កម្ពុជាទទួលបានដំណើរការយ៉ាងល្អ ក្នុងការបង្កើនថាមពលវារីអគ្គិសនី ដោយបច្ចុប្បន្នថាមពលវារីអគ្គិសនីចូលរួមចំណែកប្រមាណ ៤០% នៅក្នុងថាមពលសរុបរបស់កម្ពុជា ហើយមានទំនប់វារីអគ្គិសនីមួយចំនួនផ្សេងទៀតកំពុងត្រូវបានសាសង់ ឬនឹងត្រូវបានសាងសង់នៅពេលដ៏ខ្លីខាងមុខ៕FB_IMG_1684233130991 FB_IMG_1684233136992 FB_IMG_1684233139412 FB_IMG_1684233145715

You might like