សាខាកាកបាតក្រហមកម្ពុជាខេត្តកំពង់ស្ពឺនាំយកអំណោយមនុស្សធម៏ជូនប្រជាពលរដ្ឋរងគ្រោះចំនួន១០៩គ្រួសារក្នុងឃុំយាយម៉ៅពេជ្រនិលធ្វើឡើងនៅវត្តពេជ្រនិលឃុំយាយម៉ៅពេជ្រនិលស្រុកភ្នំស្រួច

នៅព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៣ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌របស់សាខាកាកបាតក្រហមកម្ពុជា ខេត្ត ជូនប្រជាពលរដ្ឋរងគ្រោះចំនួន១០៩
គ្រួសារក្នុងឃុំយាយម៉ៅពេជ្រនិលធ្វើឡើងនៅវត្តពេជ្រនិល ឃុំយាយម៉ៅពេជ្រនិលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។

សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះរួមមាន៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១០កំប៉ុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួ,នំធុង ១ធុងនិងថវិកា ២ម៉ឺនរៀល។

ក្នុងនោះឯកឧត្តមប្រធានក៌បានប្រគេនទយ្យទានជូនប្រសង្ឃក្នុងវត្តកណ្តោលដុំ នូវ៖អង្ករ ៥០គីឡូក្រាម,មី ២កេស,ត្រីខ ២០កំប៉ុង,ប្រេងឆា ២ដប,ទឹកត្រីទឹកស៉ីអ៉ីវ ២យួ,នំធុង ២ធុងនិងថវិកា ១០ម៉ឺនរៀលផងដែរ។FB_IMG_1684296510726 FB_IMG_1684296513473 FB_IMG_1684296518991 FB_IMG_1684296521586 FB_IMG_1684296524124 FB_IMG_1684296529390

You might like