សាលាខេត្តបើកកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥០​ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណ
ក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្ត។

កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖ ១).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៣ និងរបាយការណ៍ប្រចាំឆមាសទី១​ ឆ្នាំ២០២៣​ ទិសដៅការងារសម្រាប់អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ៣).សេចក្តីជូនដំណឹងលិខិតលេខ១៤៣៧ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្តីពីសំណើសុំពន្លឿនការរៀបចំដំណើរការបោះឆ្នោតជ្រើស រើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត​ ៤).បញ្ហាផ្សេងៗ និង ៥).មតិបូកសរុប និងបិទកិច្ចប្រជុំ៕FB_IMG_1688616770962 FB_IMG_1688616773558 FB_IMG_1688616777551 FB_IMG_1688616782112 FB_IMG_1688616785354 FB_IMG_1688616856086 FB_IMG_1688616812718 FB_IMG_1688616816307 FB_IMG_1688616835245

You might like