ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន “រយៈពេលជាង៤៤ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា គណបក្សប្រជាជនកម្ពុជា កសាង និងអភិវឌ្ឍនូវ វិស័យអាទិភាពទាំង៤ មនុស្ស ផ្លូវ ភ្លើង ទឹក យ៉ាងច្រើនឥតគណនាជូនជាតិ និងប្រជាជន

មង្គលបូរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក្នុងនាមគណបក្សប្រជាជនកម្ពុជា សូមអរគុណចំពោះសមាជិក សមាជិកាគណបក្ស និងជនរួមជាតិទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលតែងតែចូលរួមគាំទ្រប្រកបដោយភាពជឿជាក់ដល់គណបក្សប្រជាជនកម្ពុជាជារៀងរហូតមក ដើម្បីកសាងនិងអភិវឌ្ឍប្រទេសឲ្យរីកចម្រើន រហូតដល់បច្ចុប្បន្ន។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យប្រកបដោយចីរភាព។ វិស័យអាទិភាពទាំង៤ ត្រូវបានកសាង និងអភិវឌ្ឍឥតគណនា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បី ជ្រើសតាំង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ដើម្បីបន្តថែរក្សា ការពារសន្តិភាព ការពារសមិទ្ធផលដែលយើងកសាង និងបន្តអភិវឌ្ឍឥតឈប់ឈរ។FB_IMG_1688623141475 FB_IMG_1688623144081 FB_IMG_1688623161358 FB_IMG_1688623208850 FB_IMG_1688623184288 FB_IMG_1688623174245 FB_IMG_1688623181274 FB_IMG_1688623194880 FB_IMG_1688623215262 FB_IMG_1688623178817 FB_IMG_1688623169642 FB_IMG_1688623166638 FB_IMG_1688623156461 FB_IMG_1688623153798 FB_IMG_1688623151131

You might like