ពិធីណែនាំបៀបគូសសន្លឹកឆ្នោតដល់សមាជិកគណបក្សនៅឃុំចុងជាច ឃុំទឹកជ្រៅ និងឃុំនាងទើតស្រុកតំបែរខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានអញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំចុងជាច ឃុំទឹកជ្រៅ និងឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំចំនួន ៤០០នាក់។

មានមតិសំណេះសំណាលទៅកាន់សមាជិកគណបក្សដែលបានចូលរួមក្នុងពិធីនេះ ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស។ ឯកឧត្តមក៏បានណែនាំដល់អង្គពិធីអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ព្រោះថាសន្លឹកឆ្នោតមួយសន្លឹកៗគឺសំខាន់ណាស់ គឺជាសំឡេងគាំទ្រគណបក្សយើងមួយសំឡេង។ ហេតុនេះ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ យើងត្រូវធ្វើការប្តេជ្ញាទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។

លើសពីនេះទៀត ឯកឧត្តមក៏បានណែនាំដល់ក្រុមអ្នកសង្កេតការ ត្រូវពិនិត្យតាមដានដោយយកចិត្តទុកដាក់ក្នុងពេលរាប់សន្លឹកឆ្នោត ក្នុងនោះដែរ សកម្មជនបក្សត្រូវជំរុញសមាជិក និងប្រជាពលរដ្ឋឱ្យគាត់ទៅចូលរួមបោះឆ្នោត ហើយត្រូវណែនាំគាត់អំពីឯកសារដែលចាំបាច់ត្រូវយកទៅតាម ដូចជាអត្តសញ្ញាណបណ្ណ ឫឯកសារបញ្ជាក់ ឯ.អ ដើម្បីបានបោះឆ្នោតគ្រប់ៗគ្នា។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកតំបែរ ខេត្តត្បូងឃ្មុំបានចំនួន ៧ ០៤៨ខ្នងផ្ទះ និងមានសមាជិកចូលរួមចំនួន ៣០ ៧០៤នាក់ ស្មើ ៨៤%។FB_IMG_1689224667997 FB_IMG_1689224670577 FB_IMG_1689224676067 FB_IMG_1689224679165 FB_IMG_1689224710874 FB_IMG_1689224734931 FB_IMG_1689224737585 FB_IMG_1689224740260 FB_IMG_1689224690262 FB_IMG_1689224692868 FB_IMG_1689224754999 FB_IMG_1689224757850

You might like