នៅថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣
ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ប្រមាណ ២០០នាក់ ស្ថិតនៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកសាមគ្គីមុនីជ័យ ។
ស្របពេលនោះឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជន
កម្ពុជា សូមគោរព និងសូមគាំទ្រសសើរចំពោះឯកឧត្តម និងក្រុមការសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា ក្នុងការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបេក្ខភាពបន្តឯកឧត្តម ហ៊ុន ម៉ាណែត គោរពគាំទ្រ .។
យើងបោះឆ្នោតជួន គណបក្ស ប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជា ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន រុងរឿង និងការអភិវឌ្ឍន៍គ្រប់វិស័យ សង្គមជាតិយើង គ្រួសារយើង .៕

