រសៀលថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នា២០២៣ពិធីជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ចំនួនប្រមាណ ៥០៦នាក់ ស្ថិតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកបសេដ្ឋ ។
ទន្ទឹមពេលនោះ ឯកឧត្តម វ៉ី សំណាងបានពាំនាំអនុសាសន៍ និងកើតសសើរសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការខិតខំគ្រប់ឧបសគ្គ ដើម្បីជាតិមាតុភូមិ និងការអភិវឌ្ឍន៍ គ្រប់វិស័យ ដែលកើតចេញពីគណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នាំសុខសន្តិភាព ។
ជាកិច្ចបញ្ចប់នេះ ឯកឧត្តមវិ សំណាងប្រធានគណបក្សខេត្តកំពង់ស្ពឺសូមគោរព និងសូមក្រុមការងារសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា ក្នុងការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបេក្ខភាពបន្តឯកឧត្តម ហ៊ុន ម៉ាណែត គោរពគាំទ្រ .។
យើងបោះឆ្នោតជួន គណបក្ស ប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជា ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន រុងរឿង និងការអភិវឌ្ឍន៍គ្រប់វិស័យ សង្គមជាតិយើង គ្រួសារយើង ត្រូវត្រៀមលក្ខណៈនិងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

