ព្រឹកថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោក ជំទាវ រួមជាមួយសហការីដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំតំបែរ និងឃុំត្រពាំងព្រីង ស្រុកតំបែរ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យមួយចំនួនទៀត មកប្រគេនព្រះចៅអធិកាដែលគង់ចាំព្រះវស្សា ដូនជី តាជីប្រតិបត្តិធម៌ និងសមាទានសីល តាមទំនៀមទំលាប់ព្រះពុទ្ធសាសនា ចំនួន៩ វត្ត ដែលពិធីនេះបានប្រព្រឹត្តនៅពីរទីតាំង៖ ទីតាំងទីមួយនៅវត្តសុវណ្ណមុនីជោត ក្នុងភូមិស្វាយតាមែក ឃុំតំបែរមានចំនួនប្រាំវត្ត ក្នុងនេះមានវត្តសុវណ្ណមុនីជោត, វត្តត្រពាំងព្រីង, វត្តតំបែរ, វត្តសេដាសេនជ័យ និងវត្តកោះក្រញ៉ាញ់ និងទីតាំងពិធីមួយទៀតបានរៀបចំនៅវត្តវណ្ណ:ណារាម ក្នុងភូមិបង្ហើខ្លែង ឃុំត្រពាំងព្រីង ដែលមានវត្តវណ្ណារាម, វត្តស្រែកក់, វត្តភ្នំទួល និងវត្តភ្នំបុត្រ ។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមបានធ្វើការសំណេះសំណាលជាមួយព្រះតេជគុណព្រះចៅអធិការ និងប្រជាពលរដ្ឋពុទ្ធិបរិស័តដែលនិមន្តមកពីប្រាំបួនវត្តចំនួនប្រាំអង្គ និង ៦០០នាក់ ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនប្រជាពលរដ្ឋទូទាំងស្រុកតំបែរ សូមទទួលយកពុទ្ធពរទាំបួនប្រការកុំបីឃ្លៀឃ្លាតឡើយ។ ក្នុងនាមប្រធាន អនុប្រធានក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងស្រុកតំបែរ ឯកឧត្តមបានអបអរសាទរ អរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះប្រជាពលរដ្ឋនៅស្រុកតំបែរទាំអស់ និងសូមវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលគណបក្សប្រជាជនកម្ពុជាស្រុកតំបែរទទួលបានការគាំទ្រជាង ១០០% យោងតាមលទ្ធផលបណ្តោះអាសន្នរបស់ គ ជ ប។ លទ្ធផលជាប្រវត្តិសាស្រ្តនេះ គឺមិនអាចកាត់ផ្តាច់បានពីការខិតខំពុះពារ និងលះបង់គ្រប់បែបយ៉ាងរបស់សមាជិកគណបក្សគ្រប់ជាន់ថ្នាក់បានឡើយ។
ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកតំបែរ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម លោក ជំទាវ លោក លោកស្រី ដែលជាអុប្រធានចុះជួយស្រុក ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំទាំងពីរ អាជ្ញាធរមូលដ្ឋាន និងពុទ្ធិបរិស័តចំណុះជើងវត្ត ដែលបានបរិច្ចាគ ចាប់មគ្គផលធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានាព្រឹកនេះ។ ឯកឧត្តមបានឧទ្ទិសភាគផលបុណ្យ កុសលទានជូនសប្បុរសជនទាំងអស់ទទួលយកនូវផលា និសង្ឃតាមសទ្ធារៀងៗខ្លួន និងទទួលយកនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

