ស្ដ្រី​មេម៉ាយចិញ្ចឹម​កូនស្រី​ប្រុស​ចំនួន ៧​នាក់ ទទួលបានអំណោយពីសប្បុរសជនក្រោមដំបូលសន្តិភាព

ខេត្តកណ្តាល​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បិ៍ទី ២៦ ខែតុលា ឆ្នាំ​២០២៣ លោក​បណ្ឌិត ឃីម រដ្ឋា អនុប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា និង​ក្រុមការងារ បាន​នាំយក​អំណោយ​ដ៏​ជ្រះថ្លា​របស់ ប្រធាន​កិត្ដិយស នៃ​សមាគមវិជ្ជាជីវ​:​អ្នកសារព័ត៌មាន​កម្ពុ​ជា និង​ជា​ប្រធានស្ដីទី សមាគម​អភិវឌ្ឍន៍​ពាណិជ​កម្ម​កម្ពុជា និង​អំណោយ​ពី​សប្បុរសជន គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី ជូន​ដល់​ស្ដ្រី​មេម៉ាយ​ប្ដី​ស្លាប់​ឈ្មោះ ជា គន្ធា ដែល​កំពុង​មាន​ជីវភាព​ខ្វះខាត និង​ត្រូវ​ចិញ្ចឹម​កូនស្រី​ប្រុស​ចំនួន ៧​នាក់ ព្រមទាំង​មាន​ជម្ងឺ​ជាប់​ខ្លួន រស់នៅ​ក្នុង​ភូមិ​កណ្ដាល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល​។

ក្នុងឱកាស​នាំយក​អំណោយ​ពី​សប្បុរសជន ជូន​ដល់​គ្រួសារ​ស្ដ្រី​មេម៉ាយ​ដែលមាន​ជីវភាព​ខ្វះខាត​លើ ក៏​មាន​ការចូលរួម​យ៉ាង​យកចិត្ដទុកដាក់​ពី លោកស្រី យ៉ង់ ខន្តី និង​លោក ម៉ុត ចំណាន តំណាង​មេឃុំ​បន្ទាយ​ប​ដែក លោកស្រី ឆន សុគន្ធា លោក សៅ សាន ជា​អនុ​ភូមិ​កណ្ដាល​លើ ព្រមទាំង​មាន​ការចូលរួម​ពី​លោកស្រី ប៉ា ស្រី​ជា ជា​អាជីវករ​លក់ដូរ​ផងដែរ​។ អំណោយ​ដែល​បាន​ពាំនាំ​ពី​សប្បុរសជន​ជូន​ដល់​គ្រួសារ​ស្ដ្រី​មេម៉ាយ ជា គន្ធា មានដូជា​៖ អង្ករ ២៥​គីឡូក្រាម មី​១​កេស ទឹក​សុទ្ធ ៥​យួរ និង ថវិការ​ចំនួន ១៧០.០០០​រៀល (​ដប់​ប្រាំ​ពីរម៉ឺន​រៀល​)​ផងដែរ​។​

​លោក ស្រី យ៉ង់ ខន្តី តំណាង​ឱ្យ​មេឃុំ​បន្ទាយដែក សូម​កោតសរសើរ ចំពោះ​លោក​បណ្ឌិត ជា ដែន និង​ក្រុមការងារ ដែល​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​បាន​សហការ​ជាមួយ​មន្ដ្រី​មូលដ្ឋាន​យ៉ាង​ជិតស្និត ក្នុង​ការជួយ​ឧបត្ថម្ភ​ជា ថវិកា និង​គ្រឿងឧបភោគ​បរិភោគ ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវ​ភព​ខ្វះខាត និង​ងាយ​រងគ្រោះ​ក្នុង​ឃុំ​បន្ទាយដែក ស្រុក​គៀនស្វាយ ខេត្ដ​កណ្ដាល​។ លោកស្រី ក៏​បាន​សូម​សំណូមពរ លោក​បណ្ឌិត និង​សប្បុរសជន មេត្ដាប​ន្ដនូវ​សកម្មភាព​មនុ​ស្សធម៌​តទៅទៀត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ពាំ​នាំយក​អំណោយ​ប្រគល់ជូន​ស្ដ្រី​មេម៉ាយ​ខាងលើនេះ គឺ​ទទួលបាន​ដំណឹង​តាមរយៈ លោក មិន ធី ចាងហ្វាង សារព័ត៌មាន​គេហទំព័រ រស្មី​បន្ទាយដែក​។​IMG_20231026_230012_353

You might like