ឯកឧត្តម អ៊ូច ភា អញ្ជើញបើកកិច្ចប្រជុំបូកសរុបការអនុវត្តការងាររយះពេល ៩ខែ និងលើកទិសដៅអនុវត្តការងារបន្ត របស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តតាកែវ

នាព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបការអនុវត្តការងារ រយះពេល ៩ខែ និងលើកទិសដៅអនុវត្តការងារបន្ត របស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តតាកែវ ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី អភិបាលរងខេត្ត លោកនាយរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ទាំង១០ លោកអធិការនគរបាល លោកមេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ទាំង១០ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងការកោតសរសើដល់អាជ្ញាធរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តទាំងអស់ ដែលខិតខំបំពេញភារកិច្ចរយះពេលកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីកត់សម្គាល់។ បន្ថែមពីនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំ កងកម្លាំងនគរបាល មន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមឲកាន់តែល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួម ជាពិសេសត្រូវ យកចិត្តទុកដាក់ ក្នុងការពង្រឹង និងគ្រប់គ្រង ធ្វើឲស្ថានការណ៍ បទល្មើសគ្រប់ប្រភេទ តាមរយៈ ការជំរុញអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដោយត្រូវខិតខំបង្កើនសកម្មភាព បង្ការ ទប់ស្កាត់ ព្រមទាំងស្រាវជ្រាវរកឲឃើញ និងបង្ក្រាបបទល្មើសដែលកើតឡើងឲបានទាន់ពេលវេលា ដើម្បីសេចក្ដីសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ ៕FB_IMG_1698740893606 FB_IMG_1698740823698 FB_IMG_1698740819749 FB_IMG_1698740831032 FB_IMG_1698740860691 FB_IMG_1698740865578 FB_IMG_1698740868325 FB_IMG_1698741026085 FB_IMG_1698741092454

You might like