នាព្រឹកថ្ងៃសុក្រទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ នេះ នៅសាលប្រជុំរដ្ឋបាល ខណ្ឌប្ញស្សីកែវបេីកកិច្ចប្រជុំសាមញ្ញ លេីកទី៧ អាណត្តិទី៤ របស់ ក្រុមប្រឹក្សា ខណ្ឌប្ញស្សីកែវ ក្រោម អធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធាន ក្រុមប្រឹក្សា ខណ្ឌប្ញស្សីកែវ និង លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ ព្រមទាំងមានវត្តមានចូលរួមពីសំណាក់ លោកអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រី សរុបចំនួន៩២នាក់ ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ
អាណត្តិទី៤ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
( ២- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង របាយការណ៍ ស្ដីពីការអនុវត្តសកម្មភាពការងារ របស់រដ្ឋបាល
ខណ្ឌប្ញស្សីកែវ ប្រចាំឆ្នាំ២០២៤ ។
៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ស្តីពីការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ សម្រាប់ឆ្នាំ២០២៥
របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។
៤- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង តារាងសរុបផែនការលទ្ធកម្មសាធារណៈប្រចាំឆ្នាំ២០២៥
របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។
៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង តារាងបែងចែកប្រាក់រង្វាន់ លើកទឹកចិត្តជូនមន្ត្រីរាជការប្រចាំខែឆ្នាំ២០២៤
របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។
៦- បញ្ហាផ្សេងៗ (បើមាន) ៕
